Find us on facebook

ជា​រៀងរាល់​ថ្ងៃ​ ម៉ោង ១៧.៣០នាទី ឬ​លើស​បន្តិច​បន្តួច ​ខ្ញុំ​បាន​ចេញ​ពី​កន្លែង​ធ្វើការតែ​មេឃ​មិន​ប្រណី​ដល់​ខ្ញុំ​ ជិះ​ម៉ូតូ​ហួស​រង្វង់​មូល​ទួលគោក​រៀង​ស្ទះ​បន្តិច
ស្រាប់​តែ​ភ្លៀង​ធ្លាក់​ដូច​បាក់​មេឃ​មក​។ ភ្លាម​ៗ​នោះ​ ខ្ញុំ​បាន​ដក​យក​ទូរស័ព្ទ​ទាំង​២ និង iPod របស់​ខ្ញុំ​ដាក់​ចូល​កាបូប​ ដោយ​ជិះ​កាត់​ក្រោម​ដំណក់​ភ្លៀង​ក៏​ខ្លាំង​ដែល​ធ្វើ​ឱ្យ​ទឹក​ដក់​ស្ទះ​លូ លិច​ផ្លូវ។
នៅ​ពេល​មក​ដល់ក្រោម​ផ្ទះ ភ្លៀង​ទទឺក​ជោក​អស់ ហើយ​កាបូប​ខ្ញុំ​ក៏​សើម​ដែរ ពេល​នោះ​ខ្ញុំ​ប្រញាប់​ឡើង​លើ​ផ្ទះ​ដើម្បី​ផ្លាស់​ខោអាវ​ខ្លាច​ឈឺ និង​មើល​ឥវ៉ាន់​ក្នុង​កាបូប។ ចូល​ផ្ទះ​ភ្លាម​​ដក​កុំព្យូទ័រ​ពី​កាបូប ដក​ឥវ៉ាន់​ស្ទើ​តែ​ទាំងអស់ តែ​ចុងក្រោយ​ដក​ទូរស័ព្ទ និង iPod មក ស្រាប់​តែ​ទទឹក​ ហើយ​ក៏​យក​ក្រដាស​ជូត​ហើយ​ចុច​មើលភ្លាម ឃើញ​ថា​ទូរស័ព្ទ និង​ iPod ចូល​ទឹកទាំងអស់​។ ពេលនោះ​ខ្ញុំ​ក៏​ដក​ថ្ម​ចោល​ទាំងអស់ ហើយ​ជូត តែ​លទ្ធផល​គឺ​នៅតែ​យ៉ាប់ Hik Hik... តើ​នេះ​ជា​ថ្ងៃ​ស៊យ​របស់​ខ្ញុំ​ឬ?????

0 comments:

Post a Comment

 
Peter Khemara © 2014. All Rights Reserved. Powered by Khmer Channels
Top